Mark 5

ព្រះ​យេស៊ូ​​​បណ្តេញវិញ្ញាណ​អាក្រក់​ចេញ​ពីបុរស​ម្នាក់​

1ពួកគេ​បាន​មកដល់ត្រើយ​ម្ខាង​ទៀត
«ត្រើយម្ខាងទៀត» គឺត្រើយខាងកើត។
នៃបឹង
«បឹង» គឺបឹងកាលីឡេ។ មាន​នៅ​ក្នុង ៥:១៣,​២១ ដែរ។​
​គឺ​ដល់តំបន់​របស់​ពួក​គេរ៉ាស៊ីន
2ហើយនៅ​ពេល​ដែល​ព្រះអង្គ​បាន​យាងចេញពីទូក​មាន​បុរសម្នាក់​ដែល​មានវិញ្ញាណអាក្រក់
«វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​ដែល​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​​រប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​​ក្នុង​ ៥:៨,​១៣,​១៥,​១៦,​១៨​ ដែរ​។​
ចូល​បាន​ចេញពី​ផ្នូរ​ខ្មោចមកជួបព្រះអង្គភ្លាម
3អ្នកនោះរស់នៅក្នុងផ្នូរខ្មោចហើយពុំ​មាន​អ្នកណា​អាចចងគាត់បានទេទោះជា​ដាក់​ច្រវាក់​គាត់​ក៏ដោយ 4ព្រោះគេ​តែង​ដាក់​ខ្នោះជើងនិងចងគាត់​ដោយ​ច្រវាក់តែគាត់​បាន​កាច់ខ្នោះជើងនិងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទី​អស់​រួចគ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាបគាត់បានទេ 5គាត់តែងតែស្រែក​រាល់​ថ្ងៃ​រាល់​យប់នៅតាមផ្នូរខ្មោចនិងភ្នំហើយ​បាន​យក​ថ្មមកឆូតខ្លួនឯង 6កាលឃើញ​ព្រះ​យេស៊ូពីចម្ងាយ​គាត់​ក៏រត់ទៅ​ក្រាប​ថ្វាយបង្គំព្រះអង្គ 7និងទូល​ដោយ​សំឡេងស្រែកខ្លាំងៗថា៖ ​«ឱ​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់បំផុតអើយ! ​តើព្រះអង្គនិងខ្ញុំ​មាន​ហេតុអ្វី​នឹង​គ្នា? ​ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គស្បថ​នឹង​ព្រះជាម្ចាស់​ថា​មិន​ធ្វើ​ទារុណកម្មខ្ញុំទេ» 8ដ្បិតព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​ទៅ​វាថា៖ ​«វិញ្ញាណអាក្រក់ចេញពីមនុស្សនេះទៅ 9ព្រះអង្គក៏សួរវាថា៖ ​«តើឯងឈ្មោះអ្វី?» ​ហើយ​វា​ឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«ឈ្មោះខ្ញុំ​គឺ​កងទ័ព
«កង​ទ័ព​»​ ជា​វិញ្ញាណ​អាក្រក់​ដែល​មាន​ចំនួន​ច្រើន​ដូច​កង​ទ័ព​មួយ​កង​ពល​ធំ​ ដូច​នៅ​ក្នុង​កងទ័ព​របស់​រ៉ូម​មាន​ចំនួន​ប្រមាណ​ជា​ប្រាំ​មួយ​ពាន់​នាក់​។​
ព្រោះ​យើង
«យើង» គឺ​ពួក​វិញ្ញាណ​អាក្រក់​ដែល​ចូល​សណ្ឋិត​ក្នុង​បុរស​នោះ​។​
មាន​គ្នា​ច្រើន»
10ហើយវា​បាន​អង្វរព្រះអង្គយ៉ាងទទូចកុំ​ឲ្យ​បណ្ដេញពួកវាចេញពីស្រុកនោះ
«ស្រុក​នោះ​»​ គឺ​ក្រុង​គេរ៉ាស៊ីន​ (​សូម​មើល​កំណត់​ចំណាំ​ក្នុង​ ៥:១​)​។​
11មានជ្រូក​មួយ​ហ្វូងធំ​កំពុង​ស៊ីចំណី​នៅ​ក្បែរភ្នំនោះ 12ពួកវាបាន​អង្វរព្រះអង្គ​ដោយ​ទូលថា៖ ​«សូម​បញ្ជូនយើងទៅក្នុង​សត្វ​ជ្រូកទាំងនោះដើម្បី​ឲ្យ​យើង​អាច​ចូលក្នុងពួកវាបាន» 13ព្រះអង្គក៏អនុញ្ញាត​ឲ្យ​ពួកវានោះវិញ្ញាណអាក្រក់បាន​ចេញ​មក​និង​ចូលទៅក្នុង​សត្វ​ជ្រូកទាំងនោះហើយហ្វូងជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរពាន់ក្បាល​នោះ​ក៏បោល​តាម​ច្រាំងចំណោតចុះទៅក្នុងបឹងហើយលង់ទឹកអស់​ទៅ 14ពួក​អ្នកចិញ្ចឹមជ្រូកទាំងនោះ​បាន​រត់គេចខ្លួន​អស់​ហើយរៀបរាប់​ពី​ការ​នេះ​នៅតាមក្រុងនិងទីជនបទនានានោះ​ប្រជាជន​ក៏​នាំ​គ្នា​មកមើល​អ្វី​ដែល​បាន​កើតឡើង 15ពួកគេមក​ព្រះ​យេស៊ូហើយ​ឃើញ​អ្នកដែលមាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កងទ័ពចូល​ពី​មុន​នោះ​បាន​ស្លៀកពាក់​និង​អង្គុយទាំង​មាន​ស្មារតី​ឡើង​វិញនោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាច 16ហើយអ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​រៀបរាប់ប្រាប់ពួកគេពីអ្វីដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​និង​ហ្វូង​ជ្រូកទាំងនោះ 17ពួកគេក៏ចាប់ផ្ដើមអង្វរព្រះអង្គ​ឲ្យ​ចាកចេញពីស្រុក​របស់​ពួកគេ 18នៅពេល​ព្រះអង្គ​យាង​ចុះក្នុងទូកមនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរព្រះអង្គសុំនៅជាមួយ 19ព្រះអង្គមិន​បាន​អនុញ្ញាត​ឲ្យ​គាត់ទេប៉ុន្ដែមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ទៅផ្ទះ​របស់​អ្នក​និង​សាច់ញាតិ​របស់​អ្នកហើយរៀបរាប់ប្រាប់ពួកគេ​ពី​ការ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នកនិង​បាន​មេត្ដា​ដល់​អ្នក»។ 20គាត់ក៏ចាកចេញទៅនិងចាប់ផ្ដើមប្រកាសនៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំងអស់ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់ហើយ​មនុស្ស​គ្រប់គ្នាក៏នឹកអស្ចារ្យ​ក្នុង​ចិត្ដ

ស្ត្រី​មាន​ជំងឺ​ម្នាក់​បាន​ជា​ និង​ក្មេង​ស្រីម្នាក់​បាន​រស់​ពីស្លាប់​ឡើង​វិញ​

21ព្រះ​យេស៊ូ​បាន​ចុះទូកឆ្លងទៅត្រើយម្ខាងទៀត
«ត្រើយ​ម្ខាង​ទៀត​»​ នៅ​ត្រង់​នេះ​ព្រះ​យេស៊ូ​ធ្វើ​ដំណើរ​ពី​ត្រើយ​ខាង​កើត​ទៅ​កាន់​ត្រើយ​ប៉ែកខាង​ជើង​ឆៀង​ខាង​លិច​ គឺ​ទៅ​កាន់​ក្រុង​គេនេសារ៉ែត​។​
​មាន​មនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមក​រក​ព្រះអង្គ​ដែល​កំពុង​គង់នៅមាត់បឹង
22ហើយមាន​ប្រធាន​សាលាប្រជុំម្នាក់ឈ្មោះយៃរ៉ូសមក​រក​ព្រះអង្គ​កាល​បាន​ឃើញព្រះអង្គ
«កាលបានឃើញព្រះអង្គ» ឯកសារដើមខ្លះមិនមានឃ្លា «កាលបានឃើញព្រះអង្គ» ទេ។
ហើយ​គាត់​ក៏ក្រាបចុះនៅទៀបព្រះអង្គ
23គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ ​«កូនស្រីខ្ញុំជិតស្លាប់ហើយសូម​លោក​ទៅដាក់ដៃ​លើ​នាងដើម្បី​ឲ្យ​នាង​បាន​ជានិងមានជីវិត​វិញ​ផង» 24ព្រះអង្គក៏យាងទៅជាមួយគាត់ហើយ​មាន​មនុស្សច្រើនកុះករដើរតាមព្រះអង្គទាំងប្រជ្រៀតព្រះអង្គផង 25មានស្ដ្រីម្នាក់​មាន​ជំងឺ​ធ្លាក់ឈាម​អស់​រយៈពេល​ដប់ពីរឆ្នាំមកហើយ 26នាងបាន​រងទុក្ខយ៉ាងខ្លាំង​ក្រោម​ការព្យាបាល​ពីគ្រូពេទ្យជាច្រើនហើយ​បាន​ចំណាយ​អ្វីៗ​ទាំងអស់ដែលនាងមានប៉ុន្ដែមិន​បាន​ផល​អ្វី​ឡើយផ្ទុយទៅវិញកាន់តែ​ឈឺ​ធ្ងន់​ថែម​ទៀត 27នៅពេល​បាន​អំពី​ព្រះ​យេស៊ូ​នាង​ក៏​មកក្នុងចំណោមបណ្ដាជន​ហើយ​ពាល់
«ពាល់»​ ព្រោះ​ការ​ដែល​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ពាល់​ព្រះ​យេស៊ូ​ ធ្វើ​ឲ្យ​ព្រះអង្គ​មិន​ស្អាត​ យោង​តាម​វិន័យ​របស់​សាសនា​យូដា​។​
អាវ
«អាវ»​ សូម​មើល​រូបភាព​ខាង​លើ​អំពី​សម្លៀក​បំពាក់​នៅ​សម័យ​ព្រះគ្រិស្ត​។​
​របស់​ព្រះអង្គពី​ខាង​ក្រោយ
28ដ្បិតនាង​បាន​និយាយថា៖ ​«ប្រសិនបើ​ខ្ញុំ​បាន​ពាល់ត្រឹមតែអាវ​របស់​លោក​នោះ​ខ្ញុំ​នឹង​ជាសះស្បើយ​មិន​ខាន» 29ភ្លាមនោះឈាមឈប់ធ្លាក់ហើយ​នាង​បាន​ដឹងនៅក្នុងខ្លួនថា​នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រានោះហើយ 30
ព្រះ​យេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថាអំណាច​បាន​ចេញពីព្រះអង្គទៅ​ព្រះអង្គ​ក៏​បែរទៅបណ្ដាជន​និង​មានបន្ទូលថា៖ ​«តើ​អ្នកណា​បាន​ពាល់អាវខ្ញុំ
31ពួកសិស្សទូលព្រះអង្គថា៖ ​«លោកគ្រូ​ក៏​ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូ​ដែរ​ម្ដេចក៏សួរថា​តើ​អ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ 32ប៉ុន្ដែព្រះអង្គ​នៅតែ​មើលជុំវិញរកមើលអ្នក​ដែល​បាន​ពាល់​ព្រះអង្គ 33ស្ដ្រីនោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​នាងក៏មកទាំងភ័យញ័រនិងក្រាបនៅចំពោះព្រះអង្គហើយ​ទូល​ប្រាប់ការពិតទាំងស្រុង 34ព្រះអង្គក៏មានបន្ទូល​ទៅ​នាងថា៖ ​«កូនស្រីអើយ
«កូន​ស្រី​អើយ​!​»​ ជា​ពាក្យ​សំដី​សំដែង​សេចក្តី​ស្រលាញ់​ ស្រ្តី​នោះ​មិន​មែន​ជា​កូន​របស់​ព្រះ​យេស៊ូ​ទេ​។​
! ​ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ​ចូរ​ទៅដោយ​សេចក្ដី​សុខសាន្ដនិងជាពីជំងឺ​របស់​នាងចុះ»។
35
ពេលព្រះអង្គ​កំពុងតែ​មានបន្ទូល​មាន​គេ​មកពី​ផ្ទះ​ប្រធានសាលាប្រជុំប្រាប់ថា៖ ​«កូនស្រីលោក​បាន​ស្លាប់ហើយ​តើ​លោក​នៅតែរំខានលោកគ្រូធ្វើអ្វីទៀត
36ប៉ុន្ដែព្រះ​យេស៊ូមិន​ខ្វល់​ពី​ពាក្យ​ដែល​គេ​និយាយនោះទេក៏មានបន្ទូល​ទៅ​ប្រធានសាលាប្រជុំថា៖ ​«កុំខ្លាចអីគ្រាន់តែជឿប៉ុណ្ណោះ​បាន​ហើយ»។ 37
ព្រះអង្គ​មិនអនុញ្ញាត​ឲ្យ​អ្នកណាម្នាក់ដើរតាមព្រះអង្គទេលើកលែងតែ​លោក​ពេត្រុស​លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប
38ពេលពួកគេ​មកដល់ផ្ទះប្រធានសាលាប្រជុំ​ព្រះអង្គ​ឃើញ​ភាព​ជ្រួលច្របល់និង​ការ​ទ្រហោយំយ៉ាងខ្លាំង 39ព្រះអង្គក៏​យាង​ចូល​ទាំង​មានបន្ទូល​ទៅ​គេថា៖ ​«ហេតុអ្វី​ក៏​អ្នករាល់គ្នា​កើតទុក្ខនិងទ្រហោយំដូច្នេះ? ​ក្មេងនេះមិន​ទាន់​ស្លាប់ទេ​នាង​កំពុងតែ​ដេកលក់ទេតើ»។ 40
ពួកគេ​ក៏សើចចំអក​ឲ្យ​ព្រះអង្គប៉ុន្ដែព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំងអស់​ទៅ​ខាង​ក្រៅ​ហើយ​យកឪពុកម្ដាយ​របស់​ក្មេង​នោះ​និង​ពួក​អ្នក​ដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ
41ព្រះអង្គក៏ចាប់ដៃក្មេងនោះ​ទាំង​មានបន្ទូលថា៖ ​«តាលីថាគូមី
«តាលីថាគូមី» ជាពាក្យក្នុងភាសាហេព្រើរ។
» ​មានន័យថា​«នាង​តូច​អើយ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ចូរ​ក្រោកឡើង»
42ស្រាប់តែក្មេងស្រីនោះក្រោកឡើងហើយដើរភ្លាមព្រោះ​នាង​មានអាយុដប់ពីរឆ្នាំហើយ​ពួកគេ​ក៏​មាន​ការអស្ចារ្យ​ក្នុង​ចិត្ដយ៉ាងខ្លាំងភ្លាមៗ​នោះ​ដែរ 43ហើយព្រះអង្គ​បាន​បង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា​កុំ​ឲ្យ​អ្នកណាដឹង​រឿង​នេះ​ជា​ដាច់ខាតនិងប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាងបរិភោគ
Copyright information for KhmKCB